I. សេចក្ដីផ្ដើម
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានសិក្សាខ្លះៗហើយទាក់ទងទៅនឹងជាលិការបស់មនុស្ស
និង សត្វ។ជាលិកាមនុស្ស និង
ជាលិកាសត្វបានកើតចេញពីការប្រមូលផ្ដុំគ្នានៃកោសិកាជាច្រើនតភ្ជាប់គ្នាដោយសារធាតុម្យ៉ាងដែលគេឲ្យឈ្មោះថា
intercellular ។សារពាង្គកាយរបស់មនុស្ស និង សត្វគឺ សុទ្ធបានបង្កឡើងពីជាលិកាសំខាន់ៗទាំងបួនប្រភេទគឺជាលិកាសន្ធាន(Connective
Tissue) ជាលិកាអេពីតេល្យូម(Epithelial Tissue) ជាលិកាសាច់ដុំ(Muscle Tissue) និង ជាលិកាប្រសាទ(Nervous Tissue) ។ ក្នុងកិច្ចការស្រាវជ្រាវនេះក្រុមយើងខ្ញុំសូមលើកយកតែជាលិកាអេពីតេល្យូមតែប៉ុណ្ណោះមកបង្ហាញដល់អ្នកទាំងអស់គ្នា។
II. គោលបំណង
ជាការពិតណាស់ក្នុងសារពាង្គកាយរបស់យើងត្រូវបានគ្របដណ្ដប់ទៅដោយជាលិកាអេពីតេល្យូមហើយមិនតែប៉ុណ្ណោះវាក៏មានមុខងារសំខាន់សម្រាប់សារពាង្គកាយ។
យើងអាចនិយាយបានថានៅក្នុងសារពាង្គកាយគឺជាលិកាអេពីតេល្យូមជាជាលិកាដែលច្រើនជាងគេក្នុងសារពាង្គកាយបន្ទាប់ពីជាលិកាភ្ជាប់
។ ដោយសារតែវាជាជាលិកាដែលមានច្រើនក្នុងសារពាង្គដូចនេះគោលបំណងសំខាន់របស់ពួកយើងគឺសិក្សាដោយលើកយកទ្រង់ទ្រាយលក្ខណៈទូទៅ រចនាសម្ព័ន្ធ តួនាទី និង ការវិវត្ត
របស់ជាលិកាមួយនេះមកសិក្សាស្វែងយល់។
III. លក្ខណៈទូទៅ
ជាលិកាEpithelial គឺជា
ជាលិកាដែលគ្របដណ្ដប់ពាសពេញសារពាង្គកាយទាំងមូលលើកលែងតែ ឆ្អឹង និង
លលាដ៏ក្បាលតែប៉ុណ្ណោះដែលមិនមានជាលិកាមួយនេះ។ វាមានពីប្រភេទគឺជា
ជាលិកាដែលក្រាលនៅផ្ទៃខាងក្រៅផង និង ផ្ទៃខាងក្នុងផង។
ក្រាលនៅផ្ទៃខាងក្រៅគឺសំដៅទៅលើការក្រាលនៅលើស្បែក ហើយការក្រាលខាងក្នុងសំដៅទៅលើការក្រាលក្នុងក្រពេញ(ក្រពេញអង់ដូគ្រីន
និង អ៊ិចសូគ្រីន និងក្រពេញមិច)ជាដើម។ វាមានប្រភពពីស្រទាប់ទាំងបីនៃអំប៊្រីយ៉ូគឺ
អង់សូឌែម មេសូឌែម និងអ៊ីចសូឌែម ហើយមានលក្ខណៈពិសេសក្នុងការបញ្ចេញ ស្រូប
និងរបាំងការពារសរីរាង្គទាំងឡាយពីមជ្ឈដ្ឋានជុំវិញ។ ជាលិកានេះមានប៉ូលរបស់វាគឺ
ប៉ូលខាងលើ(Apical) ប៉ូលខាងក្រោម(Basal) និង ប៉ូលសងខាង(Later Surfaces)។
ទីតាំងរបស់វាស្ថិតនៅលើស្រទាប់បាត ហើយនៅពីក្រោមស្រទាប់បាតនោះគឺជាជាលិកាសន្ធាន(Connective
Tissue) ដែលជាជាលិកាទ្រទ្រង់ឲ្យជាលិកាអេពីតេល្យូម។
ពីជាលិកាអេពីតេល្យូមមួយទៅមួយទៀតគឺមានការតភ្ជាប់គ្នាយ៉ាងរឹងមាំ។
លក្ខណៈពិសេសរបស់ជាលិកាមួយនេះគឺ វាគ្មានសរសៃឈាមទេដូច្នេះការចិញ្ចឹមរបស់វាគឺធ្វើតាមការសាយភាយ
ហើយវាក៏មានការកកើតឡើងវិញនូវជាលិកាថ្មីដើម្បីមកជំនួសជាលិកាចាស់ដែលបានបាត់បង់ទៅ។
IV. រចនាសម្ព័ន្ធ
៤.១/ ចំណាត់ថា្នក់់ជាលិកាអេពីតេល្យូម
ក. ជាលិកាអេពីតេល្យូមកម្រាល
ដោយផ្អែកទៅស្រទាប់របស់កោសិកាគេចែកចំណាត់ថ្នាក់អេពីតេល្យូមជាពីរប្រភេទគឺ៖
·
កម្រាលទោល: មានន័យថាជា ជាលិកាដែលកើតចេញពីកោសិកាតែមួយស្រទាប់។
·
កម្រាលស្រទាប់: មានន័យថាជា ជាលិកាដែលកើតពីកោសិកាច្រើនជាងមួយស្រទាប់។
ខ. ជាលិកាអេពីតេល្យូមក្រពេញ
ជាលិកាអេពីតេល្យូម
ជាពិសេសវាបញ្ចេញសារធាតុសម្រាប់ប្រើប្រាស់ចាំបាច់របស់សារពាង្គកាយ ។
ក្រពេញត្រូវបានគេបែងចែកជា៖
·
ក្រពេញបញ្ចេញក្រៅ (Exocrine
Gland) ជាក្រពេញបញ្ចេញរួសរំលាយអាហារ(ក្រពេញទឹកមាត់) និង
ជាក្រពេញញើសជាដើម។
·
ក្រពេញបញ្ចេញក្នុង (Endocrine
Gland) ជាក្រពេញដែលបញ្ចេញអរម៉ូន វាគ្មានបំពង់បញ្ចេញក្រៅទេ។
ផលិតផលរបស់វាបញ្ចេញទៅក្នុងឈាម។ ឧទាហរណ៍ៈ
ក្រពេញទីរ៉ូអ៊ីត ក្រពេញអ៊ីប៉ូភីស។
·
ក្រពេញចម្រុះ (Mix Gland) វាមានលក្ខណៈជា ក្រពេញអ៊ិចសូគ្រីនផង និង អង់ដូគ្រីនផង។ ឧទាហរណ៍ៈ លំពែង។
៤.២/ ទម្រង់នៃកោសិកា
ប្រភេទផ្សេងគ្នានៃកោសិកា
epithelial ដោយផ្អែកលើរូបរាង ឬ ទម្រង់រួមមាន:
·
Squamous epithelium៖ កោសិកា epithelial
Squamous មានរាងសំប៉ែត និងមានរាងដូចសន្លឹក។
·
Cuboidal epithelium: កោសិកា epithelial
Cuboidal មានរាងដូចគូប មានន័យថាពួកវាមានទទឹង កម្ពស់
និងជម្រៅស្មើគ្នា។
·
Columnar epithelium: កោសិកា epithelial
ជួរឈរមានរូបរាងដូចជួរឈរ មានន័យថាពួកវាមានរាងទ្រវែង។
៤.៣/ ប្រភេទនៃកោសិកា epithelial
នៅក្នុងសាពាង្គកាយ
គេបែងចែកជាលិកាអេពីតេល្យូមជា៨ប្រភេទដោយផ្អែកទៅលើ
ចំនួន ទម្រង់ និង ប្រភេទរបស់កោសិកា ដែលក្នុងនោះមានដូចជា៖
·
Simple squamous
·
Simple cuboidal
·
Simple columnar
·
Stratified squamous
·
Stratified cuboidal
·
Stratified columnar
·
Pseudostratified columnar
·
Transitional
·
Simple epithelium squamous: ជាលិកាប្រភេទនេះត្រូវបានគេរកឃើញមាននៅ
សួត និង កូនថង់សួត
·
Simple epithelium cuboidal: ប្រភេទនៃ epithelium
នេះត្រូវបានរកឃើញនៅក្រពេញតូច និង បំពង់តូចនៃតម្រងនោម (kidney tubules)។
·
Simple epithelium columnar ៖ ប្រភេទនៃ epithelium
នេះច្រើនតែមានឯកទេសសម្រាប់ការស្រូប ហើយជាធម្មតាមាន apical
cilia ឬ microvilli ។ កោសិកាទាំងនេះមាន ក្រពះ
និងពោះវៀនតូចរបស់អ្នក។
·
Stratified epithelium squamous: ប្រភេទនៃ
epithelium នេះជាធម្មតាមានមុខងារការពារ
រួមទាំងការការពារប្រឆាំងនឹង microorganisms ពីការឈ្លានពានជាលិកាក្រោម
និង/ឬការការពារប្រឆាំងនឹងការបាត់បង់ទឹក។ ស្រទាប់ខាងក្រៅនៃស្បែករបស់អ្នក
(អេពីដេមីស) ត្រូវបានបង្កើតឡើងពីកោសិការ epithelial squamous stratified
·
Stratified cuboidal epithelium៖ ប្រភេទនៃ
epithelium នេះ ត្រូវបានរកឃើញនៅក្នុងបំពង់ excretory
នៃក្រពេញទឹកមាត់ និងក្រពេញញើសរបស់អ្នក។
·
Stratified columnar epithelium៖ ប្រភេទនៃ
epithelium នេះត្រូវបានគេឃើញនៅក្នុងភ្នាស mucous
(conjunctiva) នៅតាមត្របកភ្នែករបស់អ្នក ដែលជាកន្លែងដែលវាមានទាំងការការពារ
និងការបញ្ចេញទឹករំអិល។
·
Pseudostratified columnar epithelium: ប្រភេទនៃ
epithelium នេះរកឃើញមាននៅតាម ផ្លូវដង្ហើម(បំពង់ខ្យល់)របស់អ្នក
ហើយជាធម្មតាមាន cilia ច្រើន។
·
Transitional: ត្រូវបានគេរកឃើញមាននៅតម្រងនោម
ដែលរូបរាងប្រែប្រួលទៅតាមសម្ពាធនៃមជ្ឈដ្ឋានរបស់វា។
ប្រសិនបើយើងផ្អែកទៅលើលក្ខណៈពិសេសរបស់ផ្ទៃកោសិកាគេចែកចេញជាពីរប្រភេទគឺ៖
·
Cilia : Cilia មានទំហំតូច រាងដូចសរសៃសក់
មានចលនា (ពួកវាអាចផ្លាស់ទីបាន) រចនាសម្ព័ន្ធនៅលើផ្ទៃកោសិកា ដែលអាចជួយផ្លាស់ទីសារធាតុទៅផ្ទៃខាងក្រៅនៃកោសិកា។
កោសិកា ciliated ជាធម្មតាមាន cilia រាប់រយនៅលើផ្ទៃរបស់វា។
កោសិកា Epithelial ដែលតម្រង់ជួរផ្លូវដង្ហើមរបស់អ្នកមាន cilia
ដែលជាប់ធូលី និងសារធាតុផ្សេងទៀតដែលអ្នកដកដង្ហើមចូល
ហើយផ្លាស់ទីពួកវាទៅរន្ធច្រមុះរបស់អ្នក ដើម្បីកុំឱ្យពួកវាចូលទៅក្នុងសួតរបស់អ្នក។
ឧទាហរណ៍មួយទៀតនៃកោសិកាដែលមាន cilia គឺជាកោសិកា epithelial
ដែលតម្រង់ជួរបំពង់ fallopian ដែលជួយផ្លាស់ទីស៊ុតពីអូវែរទៅស្បូន។
·
Microvilli: Microvilli គឺជារចនាសម្ព័ន្ធមិនចល័ត
(ពួកវាមិនផ្លាស់ទី) រចនាសម្ព័ន្ធដូចម្រាមដៃនៅលើផ្ទៃនៃកោសិកា epithelial ដែលបំពេញមុខងារដើម្បីបង្កើនផ្ទៃកោសិកា
ដូច្នេះវាអាចស្រូបយកសារធាតុបានប្រសើរជាងមុន។ កោសិកា epithelial ដែលតម្រង់ជួរពោះវៀនតូចរបស់អ្នកមាន microvilli រាប់ពាន់ដែលស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលអ្នកញ៉ាំ
និងការពាររាងកាយរបស់អ្នកពីបាក់តេរីក្នុងពោះវៀន។
V. តួនាទី
ជាលិកាអេពីតេល្យូមមានតួនាទីដូចជា៖
·
ការការពារជាលិកាក្រោមពីវិទ្យុសកម្ម
ការបន្សាបជាតិពុល របួសរាងកាយ និង ការពារពីការជ្រៀតចូលនៃមេរោគ។
·
ការស្រូបយកសារធាតុនៅក្នុងស្រទាប់បំពង់រំលាយអាហារ(ពោះវៀនតូច)ទៅក្នុងឈាម។
·
ការបញ្ចេញគឺអេពីតេល្យូមខ្លះអាចបញ្ចេញសារធាតុសម្រាប់ដំណើរការលូតលាស់
និង ដំណើរបណ្ដូររូបធាតុរបស់សារពាង្គកាយ។ ឧទាហរណ៍ជាលិកាក្នុងតម្រងនោម និង
ក្រពេញញើសជាដើម។
·
មុខងារធ្មួលវិញាណគឺ
គ្រាប់តូចៗនៅលើផ្ទៃអណ្ដាត ជាកន្លែងជីវ្ហាវិញាណយ៉ាងសំខាន់។
VI. ការវិវត្តិ
ជាលិកាអេពីតេល្យូមចាប់ផ្ដើមវិវត្តិពីកោសិកានៃស្រទាប់ endoderm ក្នុងដំណាក់កាល Gastrula នៃវគ្គអំប្រ៊ីយ៉ូនៃភគ៌ ហើយវគ្គនេះអាស្រ័យលើប្រភេទសត្វ
ដូចជាមនុស្សគឺ១០ថ្ងៃក្រោយការបង្កកំណើតដល់៩០ថ្ងៃ រីឯជ្រូកគឺ ១០ក្រោយការបង្កកំណើតដល់
៣០ថ្ងៃ(លោកគ្រូ គីមសាន្ត សុភ័ណ្ឌ)។
VII. ការសន្និដ្ឋាន
ជាលិកាអេពីតេល្យូមជាលិកាដែលគ្របដណ្ដប់ពាសពេញសារពាង្គកាយ
និង មានមុខងារយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់សារពាង្គកាយទាំងមូល
គឺទាំងសរីរាង្គខាងក្រៅ និង សរីរាង្គខាងក្នុងផង។ ហើយវាជាជាលិកាដែលជួយទៅដល់ការការវិវត្តរបស់អំប្រ៊ីយ៉ូផងដែរព្រោះយើងដឹងហើយថាជាលិកានេះគឺត្រូវបានបង្កើតឡើងក្នុងកំឡុងពេលនៃការវិវត្តិរបស់អំប្រ៊ីយ៉ូមកម្ល៉េះ។
VIII.
ឯកសារយោង
4.
You Tube: CML Health Science Official
5. សៀវភៅកោសិកាវិទ្យា
និង ជាលិកាវិទ្យា ដែលរៀបរៀងដោយ Associate Professor, Duk Chheng.
No comments:
Post a Comment