ពាក្យចាស់ពោលថា ការដើរដោយដឹងផ្លូវ ១ថ្ងៃបានឆ្ងាយជាង ដើរដោយវង្វេងផ្លូវអស់មួយជីវិត ការធ្វើកិច្ចការដោយមានការយល់ដឹង ១ថ្ងៃ ប្រសើរជាងធ្វើដោយងងឹតងងល់អត់ដឹងផ្លូវមួយជីវិត ការធ្វើជំនួញដោយដឹងផ្លូវ ១ ឆ្នាំ ប្រសើរជាងធ្វើដោយងងឹតងងល់អត់ដឹងផ្លូវមួយជីវិត។
ខាងក្រោមនេះជាអំពូលបំភ្លឺផ្លូវក្នុងការធ្វើជំនួញ៖
១. ត្រូវធ្វើជាអ្នកជំនួញម្នាក់ ៖ ត្រូវតាំងខ្លួនជាអ្នកជំនួញពិតប្រាកដ មិនថាពីមុនមក ឬអតីតកាសអ្នកជានរណា ធ្វើកិច្ចការអ្វី? ប្រកបមុខរបរអ្វី? រៀនដល់ថ្នាក់ណា ឬមិនបានរៀន ត្រូវមានគោលបំណង គោលជំហរទៅមុខជាមុនសិន ត្រូវតាំងខ្លួនធ្វើជាអ្នកជំនួញឲ្យបាន។២. កំណត់គោលដៅឲ្យបានច្បាស់លាស់ ៖ ត្រូវដាក់គោលដៅឲ្យបានច្បាស់លាស់ ការដើរដោយមានគោលដៅ វាអាចជួយឲ្យអ្នក សម្រេចនូវគោលបំណង និងភាពជោគជ័យ។ ហើយយើងត្រូវដាក់គោលដៅថា តើយើងចង់ក្លាយជាអ្នកជំនួញប្រភេទណា កំរិតណា និងទំហំប៉ុណ្ណា។
៣. បង្កើតឈ្មោះអតិថិជន ៖ ព្រោះការកំណត់បញ្ជីឈ្មោះអតិថិជន ធ្វើឲ្យយើងអាចកំណត់ និងព្យាករណ៍ពីទំហំនៃភាពជោគជ័យរបស់យើង។ ហើយក៏អាចធ្វើឲ្យយើងកំណត់បានថា នរណាជាអតិថិជនគោលដៅ អតិថិជនសក្តានុពល និងជាអតិថិជនដែលមានឥទ្ធិពល។
៤. ទូរស័ព្ទ និងអញ្ជើញពួកគេ ៖ ដំបូងយើងត្រូវធ្វើការភ្ជាប់ទៅអតិថិជន ធ្វើយ៉ាងណាឲ្យពួកគេស្តាប់យើងសិន កុំទាន់និយាយពីការលក់ ហើយដំណាក់កាលបន្ទាប់ គឺត្រូវបង្កើតមិត្តភាពជាមួយអតិថិជន។
៥. បង្ហាញអាជីវកម្មរបស់អ្នកទៅកាន់អតិថិជនជាប្រចាំ ៖ ត្រូវប្រាប់ពត៌មានពីក្រុមហ៊ុន ទំហំ និងវិសាលភាព ទៅកាន់អតិថិជន។
៦. ក្រើនរំឭកពួកគេ ៖ យើងត្រូវធ្វើការក្រើនរំឭកក្រុមការងារ និងអតិថិជនរបស់អ្នក ព្រោះវាជាការដាស់តឿន លើកទឹកចិត្តជំរុញទឹកចិត្ត ហើយវាក៏អាចធ្វើឲ្យមានឆន្ទៈ តស៊ូប្រឹងប្រែង និងធ្វើឲ្យមានភាពក្លាហានទៀតផង។
៧. នៅជាមួយពូកគេ ៖ យើងត្រូវនៅជាមួយក្រុមការងារ ជាពិសេសជាមួយបុគ្គលិក ដែលទើបចូលបម្រើការងារថ្មីៗ ត្រូវពន្យល់ណែនាំ ពួកគេឲ្យបានច្បាស់លាស់។
៨. កសាងក្រុមលក់ ៖ ត្រូវធ្វើការបែងចែកក្រុមលក់របស់អ្នក បណ្តុះបណ្តាល ពង្រឹងសមត្ថភាពសមាជិកក្រុមនីមួយៗ ដើម្បីអាចពង្រីកទីផ្សាររបស់អ្នក និងអាចធ្វើឲ្យអ្នកកា្តប់ទីផ្សារសកលបាន។
ប្រភព: ថ្មីៗ
No comments:
Post a Comment