Sunday, 1 August 2021

អត្ថប្រយោជន៍6យ៉ាងនៃការហាត់ប្រាណជាមួយដៃគូររបស់អ្នក

 

 ការហាត់ប្រាណ អាចជាកិច្ចការដ៏លំបាកមួយចំពោះមនុស្សជាច្រើន។ ការតាំងចិត្តទ្រាំហាត់ប្រាណ និងបញ្ចេញញើសច្រើននៅចំពោះមុខមនុស្សប្លែកមុខ ជារឿងដែលមនុស្សភាគច្រើនមិនចូលចិត្តធ្វើទេ ហើយប្រការនេះធ្វើឲ្យយើងមានការអៀនខ្មាស់ មិនហ៊ានស្វែងរកជីវិតរស់នៅប្រកបដោយសុខភាពល្អដែលយើងប្រាថ្នា។ អូ កុំភ្លេចគិតដល់ការបាត់បង់កម្លាំងចិត្ត ដែលស្ថិតនៅចន្លោះអ្នក និងរូបរាងសមសួនដែលអ្នកប្រាថ្នា។

ប៉ុន្តែក៏នៅមានសង្ឃឹមដែរ។ ការសិក្សាស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ Aberdeen ដាក់ចំណងជើងថា “ដៃគូហាត់ប្រាណថ្មីម្នាក់ ជាគន្លឹះក្នុងការជួយឲ្យហាត់ប្រាណបានកាន់តែច្រើន”




ហេតុ2នាក់ប្រសើរជាង1នាក់?

1.   អ្នកមានការទទួលខុសត្រូវ និងត្រៀមផែនការហាត់ប្រាណល្អជាងមុន

ការហាត់ប្រាណជាមួយមិត្តភក្ដិជួយឲ្យអ្នកមានការទទួលខុសត្រូវច្រើនជាងមុន ព្រោះអ្នកត្រូវតែបង្ហាញ និងធ្វើវាឲ្យបាន! បន្ថែមពីនេះ អ្នកបញ្ចប់ផែនការហាត់ប្រាណទាំងនោះ និងត្រៀមកាលវិភាគច្បាស់ជាងមុន។ ភាពទទួលខុសត្រូវ និងការទាមទារឲ្យបង្ហាញនរណាម្នាក់ ក៏ជាកត្តាជំរុញដល់ការហាត់ប្រាណខ្លះដែរ (ហើយកាន់តែមានរាងស្ដើង និងរាបស្មើល្អ)!

2.   អ្នកមានមនុស្សតាមដានភាពរីកចម្រើនជាមួយគ្នា

ដំណឹងល្អ ត្រូវតែចែករំលែក! អ្វីដែលប្រសើរជាងមុន គឺនៅពេលដែលដៃគូអ្នកដឹងច្បាស់ថាអ្នកមានអារម្មណ៍បែបណាពេលអ្នកសម្រេចគោលដៅដែលបានកំណត់ ព្រោះអ្វីៗកំពុងប្រព្រឹត្តទៅតាមដំណើររបស់អ្នកទាំងស្រុង។

3. អ្នកអាចជំរុញខ្លួនឯងផុតពីការធ្វើរឿងងាយដដែលៗ

ការហាត់ប្រាណជាមួយមិត្តភក្ដិ ជំរុញឲ្យអ្នកខំហាត់ប្រាណលើសពីអ្វីធ្លាប់ធ្វើងាយៗរាល់ដង ជាពិសេសនៅពេល មិត្តអ្នកនៅចាំបង្ខំអ្នក។ កម្លាំងចិត្តប្រកួតប្រជែងរបស់អ្នក នឹងជួយជំរុញឲ្យអ្នកធ្វើអ្វីបានហួសពីដែនកំណត់។

4. ស្វែងរកបទពិសោធថ្មីៗជាមួយគ្នា

អ្នកបានអានស្វែងយល់អំពីថ្នាក់រាំហាត់ប្រាណថ្មីដែលនៅកន្លែងផ្សេង ប៉ុន្តែគឺក្នុងបំណងដើម្បីរៀបចំដំណើរមួយ ជួបមនុស្សថ្មីៗ និងព្យាយាមលាក់អារម្មណ៍ផ្ទាល់ខ្លួន ដោយសារអ្នកខំគ្រប់គ្រងលើការផ្លាស់ប្ដូរថ្មីៗ។ សូមប្រាប់រឿងនេះដល់ដៃគូហាត់ប្រាណរបស់អ្នក។ ពេលខ្លះការចាប់ផ្ដើមហាត់ប្រាណដែលចាត់ទុកថាជារឿងពិបាក អាចក្លាយទៅជារឿងសប្បាយសម្រាប់មនុស្សពីរនាក់ទៅវិញ ពិសេសប្រសិនបើអ្នកមានគម្រោងចង់អបអរជាមួយគ្នាបន្ទាប់ពីហាត់ប្រាណរួច។

5. បង្កើតទំនុកចិត្ត និងផាសុកភាព

ក្រៅពីនេះ ការធ្វើលំហាត់ប្រាណច្រើនទាមទារឲ្យអ្នកត្រូវតែទុកចិត្តដៃគូរបស់អ្នក (និយាយត្រង់ៗ!) ប្រសិនបើអ្នកអាចមើលឃើញនូវចំណុចមិនល្អពីគ្នាទៅវិញទៅមក (បែកញើសគឃៀរ និងធុំក្លិនខ្លួន) ហើយនៅតែអាចដើរជាមួយគ្នាបានទៀតនោះ អ្នកដឹងទេថាអ្នកទុកចិត្តនៅក្បែរគ្នាបាន។

6. អ្នកកាន់តែមានភាពរីករាយ និងពេលវេលាជុំគ្នាកាន់តែច្រើន

អ្វីដែលរំពឹងទុកខណៈពេលហាត់ប្រាណជាមួយដៃគូម្នាក់ គឺភាពរីករាយដែលអ្នកមានជាមួយគ្នា និងពេលវេលាដែលអ្នកទទួលបានក្រោយពីនិយាយជាមួយគ្នា។ សូមប្រើប្រព័ន្ធហាត់ប្រាណជាដៃគូនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ សាកល្បងថ្នាក់ហាត់​ប្រាណថ្មីៗ និងផ្តល់រង្វាន់សម្រាប់ខ្លួនឯងបន្ទាប់ពីនោះ។

ប្រភព:AIA   https://www.aia.com.kh/kh/index.html

No comments:

Post a Comment

ប្រព័ន្ធផ្លូវដង្ហើម

  I . សេចក្ដីផ្ដើម ប្រព័ន្ធផ្លូវដង្ហើមជាប្រព័ន្ធមួយយ៉ាងសំខាន់សម្រាប់ទ្រង់ជីវិតរបស់ មនុស្ស សត្វ។ ព្រោះថារាល់វិនាទី មនុស្ស សត្វ ដែលមានជីវ...