Sunday, 1 August 2021

ប្រាសាទអង្គរវត្ត

 ប្រាសាទអង្គរវត្តជាប្រាសាទដែរមានមានភាពល្បីល្បាញពាសពេញពិភពលោកដែលសព្វថ្ងៃស្ថិតនៅក្នុងខេត្តសៀមរាបក្នុងភាគខាងជើងនៃក្រុងសៀមរាប។  ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងដោយស្នាប្រហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ សាងសង់នៅដើមសតវត្សទី១២ ក្នុងឆ្នាំ១១១៣-១១៥០។  ការកសាងប្រាសាទនេះឡើងដើម្បីឧទ្ទិសថ្វាយដ់ព្រះនារាយណ៍ដែរជាអាទិទេពនៃទិសបច្ចឹម ព្រោះព្រះបាទសូរ្យវរ្ម័នទី២ ជាក្សត្រដែរគោរពព្រះនារាយណ៍(ព្រះវិស្ណុ)ហើយប្រាសាទនេះមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ តាមសិលាចារឹកនៅសតវត្សទី១៦ បញ្ជាក់ថាឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រ័ស្ថព្រះពិស្ណុលោក រឺឯនៅសតវត្សទី១៧ ត្រូវបានគេហៅថា ឥន្ទបត្តម្ហានគរស្រីសុធរវពិស្ណុលោក ចំណែកឯឈ្មោះ អង្គរវត្ត ជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ធាននេះ។  ប្រាសាទអង្គរវត្តដែរស្ថិតក្នុងតំបន់អង្គរសព្វថ្ងៃត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃ ១៤ ធ្នូ ១៩៩២ ។


ប្រភព: Khmer Wikipedia  

No comments:

Post a Comment

ប្រព័ន្ធផ្លូវដង្ហើម

  I . សេចក្ដីផ្ដើម ប្រព័ន្ធផ្លូវដង្ហើមជាប្រព័ន្ធមួយយ៉ាងសំខាន់សម្រាប់ទ្រង់ជីវិតរបស់ មនុស្ស សត្វ។ ព្រោះថារាល់វិនាទី មនុស្ស សត្វ ដែលមានជីវ...